បំពង-ត្រីបំពងជូរអែម

1
គ្រឿងផ្សំ៖
ត្រី, ស៊ុត (វាយបំបែក), អំបិល, ម្រេច, ម្សៅពោត, ប្រេងឆា, ខ្ទឹមសចិញ្ច្រាំ, ខ្ទឹមបារាំង, ម្ទេសប្លោកក្រហម និងបៃតង កាត់ជាបន្ទះ, ប៉េងប៉ោះ កាត់ជាកង់ៗ
ទឹកជ្រលក់៖
ស្ករស 1 ស្លាបព្រាបាយ, ទឹក 3 ស្លាបព្រាបាយ​, ទឹកប៉េងប៉ោះ 4 ស្លាបព្រាបាយ, ទឹកសៀង, ម្សៅពោត កន្លះស្លាបព្រាបាយ លាយជាមួយទឹក 1 ស្លាបបាយ លាយវាឱ្យខាប់
គ្រឿងតុបតែងលំអ៖
ខ្ទឹមបារាំងហាន់វាឱ្យមានរាងជារង្វង់, ជីវ៉ាន់ស៊ុយ
វិធីចម្អិន៖
1-      លាងត្រីឱ្យស្អាត កាត់ជា 2 ឬ 3 កង់តាមទំហំត្រី ប្រឡាក់ម្រេច និងអំបិលបន្តិច ហើយទុកចោលប្រហែល 10 នាទី
2-      យកស៊ុត និងម្សៅពោត វាយបញ្ចូលគ្នា រួចលាបពីលើសាច់ត្រី ហើយយកទៅបំពងក្នុងប្រេងក្ដៅ រហូតទាល់ឆ្អិន និងស្រួយ រួចដួសវាដាក់ចាន
3-      កម្ដៅប្រេងឱ្យក្ដៅ បំពងខ្ទឹមសចិញ្ច្រាំ និងខ្ទឹមបារាំងឱ្យទាល់តែក្លិនឈ្ងុយ។ ដាក់ម្ទេសប្លោកក្រហម និងបៃតង និងប៉េងប៉ោះចូល រួចឆាវាឱ្យឆ្អិន និងខាប់។ ដួសវាស្រោចពីលើត្រី ហើយតុបតែងដោយរោយខ្ទឹមបារាំងដែលកាត់ជារង្វង់ និងជីវ៉ាន់ស៊ុយពីលើ