ឆា-សាច់ជ្រូកម្នាស់ស្រស់

1គ្រឿង​ផ្សំៈ
សាច់​ជ្រូក​ កន្លះ​គីឡូ ​សណ្តែក​ដី​លីង 3​ ស្លាប​ព្រាបាយ​ ហៃ​ប៊ី 3 ស្លាប​ព្រាបាយ​ ម្នាស់​ 1 ​ផ្លែ​ ទឹក​ត្រី 1​ ស្លាប​ព្រាបាយ​ ស្ករស​ កន្លះ​ស្លាប​ព្រា​បាយ ​​ស្លឹក​ជីវ៉ាន់​ស៊ុយ2​ ដើម​ ខ្ទឹម​សចិញ្រ្ចាំ 1​ស្លាប​ព្រាបាយ​ ខ្លាញ់ ​3 ​ស្លាបព្រាបាយ​
វិធី​ធ្វើៈ
​1.សាច់​ជ្រូក​ចិញ្រ្ចាំ​ សណ្តែក​ដីបុក​ ហៃប៊ី​ពុះជាពីរ​ ម្នាស់​ចិត​ជាបន្ទះៗ​ស្តើង។​
2.ដាក់​ខ្លាញ់​ឲ្យក្តៅ ​ដាក់​ខ្ទឹម​សបំពង​ឲ្យ​ឈ្ងុយ ​ដាក់​សាច់​ជ្រូក​ ទឹក​ត្រី ​សណ្តែក​ដី ​ស្ករស​ កូរ​ឲ្យ​សព្វ​ភ្លក់​មើល ឲ្យ​ល្មម​ដួស​ដាក់​ចាន​ជា​ការ​ស្រេច៕​