ឆា-អណ្តាតជ្រូកឆាលឹកគ្រៃ និង ម្ទេស

1
អណ្តាត​ជ្រូកស្រួយៗ ឆា​និង​ស្លឹកគ្រៃ បន្ថែម​ដោយ​ជាតិ​ហឹរ​របស់​ម្ទេស ប្រើ​ជា​គ្រឿងក្លែម​ក៏​ឆ្ងាញ់ ​ហូប​និង​បាយ​ក៏បាន។
ក.គ្រឿងផ្សំ
អណ្តាត​ជ្រូក​មួយ ស្លឹកគ្រៃ​បុក ១/៤ ចាន អំបិល ម្សៅ​ស៊ុប ប៊ីចេង ទឹកត្រី ស្លឹក​ខ្ទឹម ជីរ​ក្រអូប ទឹក​ខ្មះ ខ្ទឹមស ម្ទេស។
ខ.របៀប​ធ្វើ
ជំហាន​ទី១
1
-អណ្តាត​ជ្រូក​លាង​ឱ្យ​ស្អាត ដាក់ចូល​ឆ្នាំ​ទឹក​ពុះ បង់​ទឹកខ្មេះ​មួយ​កូន​ស្លាបព្រា ស្ងោរ​ស្ទើរ​ឆ្អិន​ប្រមាណ ៥ នាទី។
-ដាក់​ស្លឹកគ្រៃ​បុក​ចូល​ចាន ម្ទេស​ហាន់តូច។
ជំហាន​ទី២
1
-លាង​អណ្តាត​ជ្រូក​ដែល​ស្ងោរ​រួច​ឱ្យ​ស្អាត កោស​កំអែលសៗខាងក្រោម​អណ្តាត​ឱ្យ​ស្អាត លាង​ម្តងទៀត ទុកឱ្យ​ស្រក់​ទឹក​អស់ ហើយ​ហាន់តូចៗល្មម​ហូប។
ជំហាន​ទី៣
1
ដាក់​ប្រេងឆា​ឱ្យ​ពុះ​លើ​ខ្ទះ លីង​ខ្ទឹមស​ឱ្យ​ឈ្ងុយ ត​មក​ដាក់​ល្បាយ​ស្លឹកគ្រៃ ម្ទេស​ចូល​ឆា​ឱ្យ​ក្រ​អួ​ប។
ជំហាន​ទី៤
1ដាក់​អណ្តាត​ជ្រូក​ចូលបណ្តើរៗ ឆា​ជាមួយគ្នា ដាក់​អំបិល​មួយ​ចិ​ប ទឹកត្រី​បន្តិច ម្សៅ​ស៊ុប ប៊ីចេង លៃ​គ្រឿង​ឱ្យ​ល្មមមាត់ ឆា​ចុះឡើង​ឱ្យ​សព្វ​ប្រមាណ ១០ នាទី​គឺ​បាន​ពន្លត់ភ្លើង​ដាក់​ខ្ទឹម​ស្លឹក និង ជីរ​ក្រអូប​ចូល​ជាការ​ស្រេច៕