ញាំ-ស្វាយបង្កងនិងសាច់ជ្រូក
ក-គ្រឿងផ្សំ
ស្វាយស្ទើរទុំមួយផ្លែ បង្កងទ្រើសៗ១០ក្បាល សាច់សុទ្ធឬសាច់ភ្លៅជ្រូក១ខាំកន្លះ ហេប៊ីមួយក្ដាប់តូច។ ទឹកត្រីម្ទេសលាយពីរស្លាបព្រាទឹកត្រី ពីរស្លាបព្រាស្ករ ក្រូចឆ្មារកន្លះផ្លែខ្ទឹមសពីរ បីកំពឹស ម្ទេសចិញ្រ្ចាំ។ ជីរសាំងក្រហ៊ុំជីរក្រអូបសណ្ដែកដីលីង ខ្ទឹមបំពង។
ខ-របៀបធ្វើ
-ស្វាយចិតសំបក ហើយឈូសសរសៃធំល្មម បង្កងស្ងោរឆ្អិនបកសម្បកសំអាតអាចម៍ ហែកជាពីរជាបី។ ហេប៊ីត្រាំទឹកសណ្ដែកស្អាតបុកឱ្យម៉ត់។
-សាច់ស្ងោរឆ្អិនហាន់តូចៗ ជីរលាងសំអាតហើយហាន់តូចៗដែរ។
-ត្រូវចាំទឹកត្រី ត្រូវលាយឱ្យសព្វ ហើយលៃតាមស្វាយជូរ ឬផ្អែមដើម្បីលៃពីស្ករ ឬក្រូចឆ្មារក្នុងទឹកត្រី។
-លាយគ្រប់គ្រឿងគ្រៅទាំងអស់ចូលគ្នា ហើយភ្លក្សឱ្យល្មមមាត់ជាការស្រេច។
Post a Comment