សម្ល-ខជើងទា ឆ្នាំងដី
របៀបរៀបចំគ្រឿងផ្សំ
-ជើងទាកាត់ក្រចកជើងចេញ ហើយលាងទឹកឱ្យស្អាត បន្ទាប់មក យកទៅប្រឡាក់ជាមួយ
គ្រឿងផ្សំ ដូចជាស្ករកន្លះស្លាបព្រាកាហ្វេ ប៊ីចេងកន្លះស្លាបព្រាកាហ្វេ ម្សៅស៊ុបកន្លះស្លាប
ព្រាកាហ្វេ ទឹកស៊ីអ៊ីវ១ស្លាបព្រាបាយ។
-ម្រេចបុកឱ្យម៉ដ្ឋ
-ការ៉ុតលាងទឹកឱ្យស្អាតចិតជាម៉ូតហើយហាន់បញ្ឆិតៗ
-ផ្សិតខ្មៅយកទៅត្រាំទឹក ហើយកាត់ជាពីរ បើសិនជាធំពេក
-ម្ទេស និងជីវ៉ាន់ស៊ុយ លាងទឹកឱ្យស្អាត
-ម្សៅឆាយកទៅលាយទឹក តែកុំឱ្យរាវពេក
-ខ្ទឹមសយកទៅចិញ្ច្រាំកុំឱ្យម៉ដ្ឋពេក

វីធីធ្វើ
ដំបូង ត្រូវយកជើងទា ដែលប្រឡាក់រួច យកទៅបំពងជាមួយខ្លាញ់ឱ្យក្រៀម ល្មម ហើយយកទៅត្រាទឹកឱ្យរីកស្បែក។ បន្ទាប់មកទៀត ត្រូវយកទៅធ្វើជាផាក់ឡូវ ដោយជាដំបូងត្រូវដាក់ដាំទឹកឱ្យពុះដោយប្រើទឹក១លីត្រ។

បន្ទាប់មកទៀត ត្រូវដាក់ជើងទា ដែលត្រាំទឹកចូល រួចសឹមដាក់ប៊ីចេង១ស្លាបព្រាកាហ្វេ ស្ករស ២ស្លាបព្រាកាហ្វេ ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ អំបិល ១ស្លាបព្រាកាហ្វេ ប្រេងខ្យង ២ស្លាបព្រាបាយ ដោយត្រូវរម្ងាស់ ឱ្យផុយដោយប្រើរយៈពេល ២ម៉ោង។ បន្ទាប់ពីផុយហើយ ត្រូវស្រង់ជើងទា យកមក ឆាមួយសាទៀត ដោយជាដំបូងត្រូវដាក់ខ្ទះឱ្យក្ដៅ
ហើយដាក់ប្រេងឆា ១ស្លាបព្រាបាយ ចូលឱ្យក្ដៅ ហើយត្រូវដាក់ខ្ទឹមសចិញ្ច្រាំ១ស្លាបព្រាបាយចូល បំពងឱ្យឡើងជើង អង្ក្រង។ បន្ទាប់មកទៀត ដាក់ជើងទាចូល ទុកបន្ដិច រួចហើយដាក់ការ៉ុត ផ្សិតខ្មៅ ប៊ីចេង១ស្លាបព្រាកាហ្វេ ម្សៅស៊ុប១ស្លាបព្រាកាហ្វេ ដាក់ម្រេចប្រេងខ្យង១ស្លាបព្រាបាយ និងដាក់ទឹកស៊ីអ៊ីវកន្លះស្លាបព្រាកាហ្វេ។

ចុងក្រោយ ត្រូវដាក់ទឹកស៊ុប កន្លះវែករម្ងាស់ឱ្យចូលជាតិ ប្រហែល១នាទីឱ្យរីងទឹកល្មមទើបដាក់ម្សៅឆា ដែលលាយជាមួយទឹកច្របល់ចូល ហើយដាក់ប្រេងល្ង១ ចឹប។ រួចដាក់ឆ្នាំងឱ្យក្ដៅ រួចចាក់ជើងទា ចូលទៅក្នុងឆ្នាំង ដាក់ជីវ៉ាន់ស៊ុយ ម្ទេសចូលជាការស្រេច៕
ប្រភព៖ Cooking Cambodian
Post a Comment