ឆា-ខ្ញីទឹកឃ្មុំ
មីពងទា 2 ដុំ, ម្សៅពោត 2 ស្លាបព្រាកាហ្វេ, ទឹកស៊ីអ៊ីវ 2 ស្លាបព្រាកាហ្វេ, ទឹកឃ្មុំ 1 ស្លាបព្រាកាហ្វេ, ប្រេងឆា 1 ស្លាបព្រាកាហ្វេ, សាច់ជ្រូកសុទ្ធ (យកសាច់ផុយ ហាន់ឱ្យជាចំណិត), ខ្ញីហាន់ជាសរសៃ, ល្ង 1 ស្លាបព្រា, ខ្ទឹមស, ម្រេច, សណ្ដែកផ្លែ (សណ្ដែកហោឡាំងតាវ)
វិធីចម្អិន៖
1- ដាំទឹកអំបិលឱ្យពុះដើម្បីស្រុសមី។ រួចលាយម្សៅពោតជាមួយទឹក 1 ស្លាបព្រាកាហ្វេ បន្ទាប់ឆាជាមួយទឹកស៊ីអ៊ីវ និងទឹកឃ្មុំ រួចទុកមួយកន្លែងសិន។
2- ដាក់ប្រេងឆាចូលក្នុងខ្ទះ ទុកឱ្យពុះ រួចដាក់សាច់ជ្រូកចូល ចម្អិនឱ្យឆ្អិន។ ដាក់ខ្ញី ខ្ទឹមស ម្រេច សណ្ដែកផ្លែ ហើយទុកឱ្យវាឆ្អិន។ បន្ថយភ្លើង បន្ទាប់មកដាក់ទឹកស៊ីអ៊ីវ និងទឹកឃ្មុំលាយបញ្ចូលគ្នា កូរទាល់តែចេញពពុះ។ យកមីបំបែកចេញជាពីរចំណែកដាក់ចានផ្សេងគ្នា រួចដាក់សាច់ជ្រូកពីលើ លាយបន្លែ និងទឹកឃ្មុំ ឆាជាមួយទឹកស៊ីអ៊ីវ។ ចុងក្រោយ រោយល្ងពីលើជាការស្រេច៕
Post a Comment