សម្ល-ខ្ទិះត្រីអណ្តែង
គ្រឿងផ្សំៈ
ត្រីអណ្តែង 1 គីឡូ ខ្ទិះដូង 4 ចានចង្កឹះ ស្លឹកក្រូចសើច 10 សន្លឹក រំដេង 1 ដុំ ត្រូកួនចិន កន្លះគីឡូ ផ្សិតចំបើង 3ខាំ ខ្ទឹមសចិញ្រ្ចាំ 1 ស្លាបព្រាបាយ ទឹកត្រី 2 ស្លាបព្រាបាយ ស្ករស 1 ស្លាបព្រាបាយ ម្សៅស៊ុប 1 ស្លាបព្រាបាយ ខ្លាញ់ 2 ស្លាបព្រាបាយ ប្រហុក 1 ស្លាបព្រាបាយ ម្ទេសឆ្អើរចិញ្រ្ចាំ 1 ស្លាបព្រាបាយ
វិធីធ្វើៈ
1.ត្រីកាត់កង់ៗ ត្រកួនកាត់កង់ៗ រំដេង ហាន់ចំណិតស្តើងៗ។
2.ដាក់ខ្លាញ់ឲ្យក្តៅ ខ្ទឹមសបំពងឲ្យឈ្ងុយ ដាក់ម្ទេសចិញ្រ្ចាំ ប្រហុក កូរចូលគ្នា មួយសន្ទុះ ដាក់ត្រីអណ្តែង ស្លឹកក្រូចសើច រំដេង ទឹកត្រី ស្ករស ម្សៅស៊ុម ផ្សិតចំបើង ខ្ទិះដូងទុកឲ្យពុះ ទើបដាក់ត្រកួនរួចភ្លក្សមើលជាការស្រេច។
Post a Comment