ចៀន-ពោតលីងប៊័របង្គាក្រៀម
ភ្នំពេញ : នៅបណ្ដាភោជនីយដ្ឋាន និងបៀរហ្គាដិន អាហារក្លែមមួយដែលពេញនិយមនៅប្រទេសកម្ពុជានោះគឺ ពោតលីងប៊័របង្គាក្រៀម ដែលមានក្លិនឈ្ងុយឆ្ងាញ់ ធ្វើឲ្យទទួលទានជក់មាត់។
ពោតលីងបែបនេះអាចមានតម្លៃពី៣ទៅ៥ដុល្លារអាមេរិក សម្រាប់ការលក់នៅបណ្ដាភោជនីយដ្ឋានតូចធំនានា។ ផ្ទុយទៅវិញ លោកអ្នកក៏អាចរកទិញវាក្នុងតម្លៃថោកជាងនេះ តាមរយៈរទេះរុញដែលមានស្លាកថា «ពោតលីង»។
បច្ចុប្បន្នវត្តមានរទេះរុញលក់ពោតលីង ហាក់បីដូចជាខ្សត់កម្រនឹងប្រទះភ្នែកឃើញណាស់ដោយភាគច្រើនយើងតែង ច្រឡំនឹងរទេះលក់ពោតស្ងោរទៅវិញ។
ដូច្នេះហើយប្រសិនបើលោកអ្នកចង់ទទួលទានពោតលីងប៊័របង្គាក្រៀម បែបនេះ ទាល់តែសាកល្បងចម្អិនដោយខ្លួនឯងហើយ ទើបចំណាយប្រាក់អស់តិច។
គ្រឿងផ្សំរបស់ពោងលីងប៊័រនេះរួមមាន ពោតហាវ៉ៃ ឬពោតខ្សាយ ប៊័រ បង្គាក្រៀម (តូច ឬធំតាមចំណូលចិត្ត) អំបិល ប៊ីចេង ស្ករស ប្រេងឆា និងស្លឹកខ្ទឹម។
ប្រសិនបើលោកអ្នកនិយមពោតលីងបែបសើមៗ មានទឹកនោះ គួរតែជ្រើសរើសយកពោតហាវ៉ៃមកចម្អិន។
ប៉ុន្តែបើលោកអ្នកចូលចិត្តពោតលីងបែបស្ងួត ហើយស្រួយបន្តិចនោះ ចូរជ្រើសរើសយកពោតខ្សាយខ្មែរវិញ។
វិធីចម្អិនពោតលីងនេះគឺងាយស្រួលណាស់។ ដំបូងគ្រាន់តែយកពោតទៅចំហុយ រួចប្រឡេះគ្រាប់ឲ្យស្អាត។
បន្ទាប់មកដាក់ប្រេងលើខ្ទះក្ដៅ រួចចាក់គ្រាប់ពោតចូលហើយកូរឲ្យឡើងក្រហមនិងស្ងួតទឹកបន្តិច។ បន្ទាប់មកចាប់ផ្ដើមដាក់បង្គាក្រៀមដែលលាងទឹករួចចូល។ កូរឲ្យសព្វមុននឹងដាក់ស្ករស ប៊ីចេង អំបិលចូលបន្តិចបន្តួច។ បន្ថែមប៊័រ និងស្លឹកខ្ទឹមចូល នោះជាការស្រេច៕

Post a Comment