អាំង-មាន់ដុតចំបើង

1
មុខម្ហូប​មួយ​ប្រភេទ​នេះ​គឺ​ពិតជា​បង្កើន​នូវ​ការ​ទទួលទាន​បាយ​របស់​អ្នក​ យ៉ាង​ឆ្ងាញ់​ពិសារ​ជាមិនខាន ។តើ​មុខម្ហូប​នេះ​មាន​រសជាតិ​យ៉ាងណា?
គ្រឿងផ្សំ
មាន់ ជី​វ៉ាន់ស៊ុយ អំបិល គល់​ស្លឹកគ្រៃ ខ្ទឹមស ទឹកត្រី ម្រេច
វិធី​ធ្វើ
១- មាន់​ស្រែ​ទម្ងន់​ប្រហែល ១គ.ក្រ ១ក្បាល,មើម​ខ្ទឹម៥កំ​ពិស​និង​ឬ​ស​ជីរវ៉ាន់ស៊ុយ ៥ដើម , គល់​ស្លឹកគ្រៃ​ដំ​បំបែក ៣-៤គល់ និង​ម្រេច​គ្រាប់ ១០គ្រាប់, អំបិល​ម៉ដ្ឋ ១ស្លាបព្រា​កា​ហ្វ និង​ទឹកត្រី ២ស្លាបព្រា​បាយ
២- បុក​មើម​ខ្ទឹម ឬ​សជី​វ៉ាន់ស៊ុយ អំបិល និង​ម្រេច​ចូលគ្នា​អោយ​ល្អិត
៣- លាង​មាន់ យក​គ្រឿងក្នុង​ចេញ​អោយ​ស្អាត
៤- យក​មាន់មក​ប្រឡាក់​គ្រឿង​ដែល បុក​ហើយ​លាយ​ជាមួយ​ទឹកត្រី​អោយ​សព្វ​ទាំង​ក្នុង​ទាំង​ក្រៅ រួច​យក​គល់​ស្លឹកគ្រៃ មក​ឆ្មួ​ល​ញ៉ុ​ក​ចូលក្នុង​ខ្លួន​មាន់
៥- វិធី​ដុត​យក​ឈើ​មក​ដោត​មាន់ ដោយ​បន្សល់​ចុង​ម្ខាង​សំរាប់​ដោត​ទៅនឹង​ដី ហើយ​យក​សំបក​ប៉ោត​មក​គ្របពីលើ ទើប​យក​ចំបើង​មក​គរ​លើ​សំបក​ប៉ោត​អោយ​លិច​ទៀត ហើយ​សឹម​ដុត​ចំបើង អោយ​ឆេះ​ទ្រលោម​ឡើង​លិច​ប៉ោត​នោះ ប្រហែលជា១៥ទៅ ២០នាទី​ចាំ​លើក​សំបក​ប៉ោត​ចេញ
៦- ពេលនោះ​មាន់​ឆ្អិន​ល្អ ហើយ​ដាក់​ចាន ទទួលទាន​ជាការ​ស្រេច