ចៃយ៉-ចៃយ៉និងទឹកជ្រលក់

1
ថ្ងៃនេះ​យើង សូម​លើក​នូវ​មុខ​ម្ហូប​ចៃយ៉​មក​បង្ហាញ​ជូន​ស្រ្តី​មេផ្ទះ​ទាំង​
អស់​គ្នា!!គ្រឿង​ផ្សំៈសំបក​ចៃយ៉ ​3 ​ខាំ ​សាច់​ជ្រូក​ 1​ គីឡូ​ ត្រាវ​ 1​ មើមធំ
​ ពិគក់​ កន្លះ​គីឡូ ខ្ទឹម​សចិញ្រ្ចាំ 3​ ស្លាប​ព្រាបាយ​ ពងទា 2​
គ្រាប់​ អំបិល 1 ​ស្លាប​ព្រា​​បាយ ស្ករ 2 ស្លាប​ព្រាបាយ ​ម្សៅស៊ុប​ 2 ​ស្លាប​ព្រាបាយ​ ម្រេចម៉ដ្ឋ​ 1 ​ស្លាបព្រា​​បាយ​ ខ្លាញ់ ​2 ​ចាន​ចង្កឹះ​
វិធី​ធ្វើៈ
1.សាច់​ជ្រូក​ចិញ្ច្រាំ​លាយ​ជាមួយពិគក់​ ត្រាវ​ ខ្ទឹមស​ លាយចូល​គ្នា ​ដាក់​អំបិល​ ស្ករ​ ម្សៅ​ ស៊ុប​ ម្រេច​ច្របល់​ចូល​គ្នា​ឲ្យសព្វ​ ពង​ទាយ​ក​ពង​ក្រហម​វាយ​ចូល​គ្នា​ យក​សំបក​​ចៃយ៉​ ដាក់​សាច់​ ច្របល់​រួច​មូរតូចៗ​ល្មម​ ហើយ​យក​ពង​ទាបៀក ​នឹង​សំបក​ចៃយ៉ ដើម្បី​កុំឲ្យ​របូត​ចេញ។​
2.ដាក់​ខ្លាញ​ឲ្យក្តៅ​ ដាក់​បំពងឲ្យ​ឡើង​ពណ៌លឿង​ ទើប​ស្រង់​ចេញ ​គេទ​ទួល​ទាន​ជាមួយ​ទឹក​ត្រី​ផ្អែម​ ផ្ទាប់​បន្លែ​ស្រស់។
ប្រភព Khmer Station