ចៀន-ម្ទេសផ្លោកក្រសោបពងទា
អាហារពេលព្រឹក គឺសំខាន់ណាស់មិនអាចរំលងបានទេ។ នៅពេលនេះយើងសូម លើកយកម្ហូបមួយប្រភេទ គឺពងទាចៀនម្ទេសផ្លោក ដោយគ្រាន់តែចំណាយពេលតែប្រមាណជា ៥នាទី ប៉ុណ្ណោះ មិត្តអ្នកអានអាចទទួលទានបានយ៉ាងឆ្ងាញ់ពិសា។
គ្រឿងផ្សំ មានដូចជាម្ទេសផ្លោកធំ ១ ផ្លែ ពងទា ៣ គ្រាប់ ប្រេងឆាឬប៊័រ និងទឹកតៅហ៊ូ។
វិធីធ្វើ៖ កាត់ម្ទេសផ្លោកជា ៣កង់ ឆ្កឹះគ្រាប់ចេញ។ ដាក់ខ្ទះបើកភ្លើង រួចចាក់ប្រេងដាក់ប៊័រឲ្យក្តៅ បន្ទាប់មកដាក់ម្ទេសផ្លោក គោះពងទាដាក់ក្នុងម្ទេសផ្លោក និងរោយម្រេចពីលើ។
ចុងក្រោយ ដួសដាក់ចាន ចុចជាមួយទឹកតៅហ៊ូ និងញុំាជាមួយបាយក្តៅៗឬ នំប៉័ង។ ដោយឡែក ប្រសិនបើអ្នកមិនចូលចិត្តទឹកតៅហ៊ូ អ្នកអាចយកទឹកអំបិលម្រេចក្រូចឆ្មាមកជំនួសក៏បាន៕
ប្រភព៖ sabay
Post a Comment