បំពង-ត្រីបំពងជូរអែម

1
គ្រឿងផ្សំ៖
ត្រី, ស៊ុត (វាយ​បំបែក), អំបិល, ម្រេច, ម្សៅពោត, ប្រេងឆា, ខ្ទឹមស​ចិញ្ច្រាំ, ខ្ទឹមបារាំង, ម្ទេស​ប្លោក​ក្រហម និង​បៃតង កាត់​ជា​បន្ទះ, ប៉េងប៉ោះ កាត់​ជាកង់ៗ
ទឹកជ្រលក់៖ ស្ករស 1 ស្លាបព្រា​បាយ, ទឹក 3 ស្លាបព្រា​បាយ, ទឹក​ប៉េងប៉ោះ 4 ស្លាបព្រា​បាយ, ទឹកសៀង, ម្សៅពោត កន្លះ​ស្លាបព្រា​បាយ លាយ​ជាមួយ​ទឹក 1 ស្លាប​បាយ លាយ​វា​ឱ្យ​ខាប់
គ្រឿង​តុបតែង​លំអ៖ ខ្ទឹមបារាំង​ហាន់​វា​ឱ្យមាន​រាង​ជា​រង្វង់, ជី​វ៉ាន់ស៊ុយ
វិធី​ចម្អិន៖
១/ លាង​ត្រី​ឱ្យ​ស្អាត កាត់​ជា 2 ឬ 3 កង់​តាម​ទំហំ​ត្រី ប្រឡាក់​ម្រេច និង​អំបិល​បន្តិច ហើយ​ទុកចោល​ប្រហែល 10 នាទី
២/ យក​ស៊ុត និង​ម្សៅពោត វាយ​បញ្ចូល​គ្នា រួច​លាប​ពីលើ​សាច់​ត្រី ហើយ​យកទៅ​បំពង​ក្នុង​ប្រេង​ក្ដៅ រហូត​ទាល់​ឆ្អិន និង​ស្រួយ រួច​ដួស​វា​ដាក់​ចាន
៣/ កម្ដៅ​ប្រេង​ឱ្យ​ក្ដៅ បំពង​ខ្ទឹមស​ចិញ្ច្រាំ និង​ខ្ទឹមបារាំង​ឱ្យ​ទាល់តែ​ក្លិន​ឈ្ងុយ។ ដាក់​ម្ទេស​ប្លោក​ក្រហម និង​បៃតង និង​ប៉េងប៉ោះ​ចូល រួច​ឆា​វា​ឱ្យ​ឆ្អិន និង​ខាប់។ ដួស​វា​ស្រោច​ពីលើ​ត្រី ហើយ​តុបតែង​ដោយ​រោយ​ខ្ទឹមបារាំង​ដែល​កាត់​ជា​រង្វង់ និង​ជី​វ៉ាន់ស៊ុយ​ពីលើ
សូម​រីករាយ​ក្នុងការ​ទទួលទាន​ម្ហូប​ឆ្ងាញ់​មួយ​មុខ​នេះ!
ប្រភព៖ khmerstation