ណែម-ដុំបាយស៊ូស៊ីដែលធ្វើពីកូនត្រី
ក្រុង ញូវយ៉ក : ក្នុងខ្សែភាពយន្តគំនូរជីវចល ពេលណាមនុស្សបរិភោគសត្វដង្កូវភ្លើង ឬអំពិលអំពែក នោះក្នុងពោះរបស់ពួកគេនឹងបញ្ចេញពន្លឺដូចអំពូលភ្លើងភ្លាម។ ឥឡូវនេះ អ្នកក៏អាចសាកល្បងមើលថាតើ ញ៉ាំអាហារបែបនេះអាចធ្វើឲ្យក្រពះភ្លឺដូចអាបដែរឬទេ?
អ្នកធ្លាប់ភ្លក្សស៊ូស៊ី (ដុំបាយជប៉ុន) ដែលខ្ចប់ជាមួយកូនត្រីភ្លើងនោះ ប្រាកដជាដឹងច្បាស់ថា ញ៉ាំអាហារមានជាតិផូស្វ័រ ឬពន្លឺគីមីបែបនេះមិនអាចបំភ្លឺដល់ក្រពះឡើយ។ វាគ្រាន់តែអាចធ្វើឲ្យធ្មេញរបស់អ្នកជាប់កម្ទេចកម្ទីដែលបញ្ចេញ ពន្លឺព្រាលៗតាមជើងធ្មេញប៉ុណ្ណោះ។
ដុំបាយខ្ចប់ត្រីភ្លើងនេះ គឺជាការច្នៃប្រឌិតថ្មីមួយនៅសហរដ្ឋអាមេរិក។
ដុំបាយស៊ូស៊ី ដែលជាអាហារជប៉ុនត្រូវបានគេចម្អិនខ្ចប់ជាមួយកូនត្រីចម្លែកម៉្យាង ដែលបញ្ចេញពន្លឺនៅពេលងងឹត។
កូនត្រីចម្លែកនោះឈ្មោះថា គ្លោហ្វីស ដែលភាគច្រើនត្រូវបានគេចិញ្ចឹមដាក់ក្នុងអាងត្រីតាំងគេហដ្ឋាន។
ប៉ុន្តែចំណង់របស់មនុស្សលោកពិតជាគ្មានព្រំដែន។ ដោយសារតែឃើញវាស្អាតពេក ទើបចុងភៅមួយចំនួនបានសាកល្បងចាប់វាយកមកចម្អិនធ្វើម្ហូប។
ដូច្នេះហើយ ទើបគេបង្កើតបានជាស៊ូស៊ីត្រីភ្លើង ដែលទោះបីជាទទួលទានក្នុងទីងងឹតក្ដី ក៏លោកអ្នកអាចមើលឃើញដុំបាយទាំងនោះដែរ។
កូនត្រីភ្លើង ឬគ្លោហ្វីស មាន៥ពណ៌គឺពណ៌បៃតង ក្រហម ខៀវ ទឹកក្រូច និងស្វាយ។ ក្រៅពីយកទៅចម្អិនជាមួយដុំបាយស៊ូស៊ី កូនត្រីភ្លើងក៏អាចធ្វើជាសាច់ភីហ្សា ស៊ុបកូនត្រី និងនំគួងពិសេសរបស់កាលីហ្វ័រនីញ៉ាផងដែរ។ យ៉ាងណាមិញ នៅរដ្ឋដ៏ធំរបស់អាមេរិកមួយនេះ ការទទួលទានត្រីភ្លើងជាអាហារបច្ចុប្បន្នត្រូវបានហាមប្រាមហើយ៕
Post a Comment