ស្ងោរ-ម្រះ

1គ្រឿង​ផ្សំៈ
ម្រះធំ 1 ផ្លែ​ សាច់​ជ្រូក​ 2​ខាំ ​ប្រហិ​តត្រី 1ខាំ​ ទឹក​ត្រី 1ស្លាប​ព្រាបាយ​ ម្រេច​ម៉ដ្ឋ​ កន្លះ​ស្លាប​ព្រាបាយ​ ម្សៅ​ស៊ុប ​កន្លះ​ស្លាប​ព្រាបាយ​​អំបិល​ កន្លះ​ស្លាប​ព្រាបាយ​ ស្ករ​ កន្លះ​ស្លាប​ព្រាបាយ​
វិធី​ធ្វើៈ
1.ម្រះកាត់​ជាពីរ​ ឬបីកំណាត់​ខ្វៀល​យក​ស្នូល​ចេញ ​ត្រាំ​ទឹកអំបិល​កន្លះម៉ោង​ រួច​លាង​ទឹក​សំអាត(មិន​​សូវ​​ល្វីង​ខ្លាំង)។​ សាច់​ជ្រូកចិ​ញ្រ្ចាំ​ឲ្យ​​​ល្អិត​ ហើយ​ច្របល់​ជាមួយ​ម្រេច​ ទឹក​ត្រី ​ប្រហិត​ត្រី​ ញាត់​ចូល​ទៅក្នុងម្រះឲ្យពេ​ញ។​
2.ដាំទឹក​ឲ្យពុះ ​ដាក់​ម្រះចូល​ រំងាស់​ដាក់​ម្សៅស៊ុប​ ស្ករ​និង​អំបិល៕​