ឆា-សាច់ជ្រូកក្ដៅហិរ

1
អាហារ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ​យើង​ពិត​ជា​សាមញ្ញ តែ​ឆ្ងាញ់ ក៏​ប៉ុន្តែ​អាហារ​ភាគ​ច្រើន​ទាម​ទារ​ឱ្យ​ចេះ​ចម្អិន​ច្បាស់ ចំណាយ​ពេល​យូរ និង​ប្រើ​បច្ចេក​ទេស​ផ្សេងៗ​ដើម្បី​ឱ្យ​អាហារ​មាន​រស​ជាតិ​ឆ្ងាញ់។ មួយ​វិញ​ទៀត ក្នុង​ពេល​បច្ចុប្បន្ន មាន​ស្រ្តី​មេ​ផ្ទះ​ជា​ច្រើន​មាន​ភាព​មមា​ញឹក​នឹង​ការងារ ក៏​ដូច​ជា​ការ​រក​ស៊ី​ជា​ដើម ដែល​នេះ​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​មិន​សូវ​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ចម្អិន​ម្ហូប​ដែល​មាន​រស​ជាតិ​ឆ្ងាញ់ និង​ប្លែក​ឡើយ។ ថ្ងៃ​នេះ គេហទំព័រ Khmerstation សូម​ណែ​នាំ​ម្ហូប​មួយ​មុខ​ទៀត គឺ​មាន​ឈ្មោះ​ថា “សាច់​ជ្រូក​ក្ដៅ​ហិរ”។ សូម​ចំណាយ​ពេល​បន្តិច​អាន​ដើម្បី​ជា​គំនិត​ក្នុង​ការ​ធ្វើ​មុខ​ម្ហូប​ដែល​ប្លែក​ជាង​រាល់​ដង។

គ្រឿងផ្សំ៖

សាច់​ជ្រូក​ហាន់​ជា​បន្ទះ​ស្ដើង​ល្មម, ទឹក​ស៊ីអ៊ីវ 3 ស្លាប​ព្រា​បាយ, ខ្ទឹម​ស​ចិញ្ច្រាំ 2 ស្លាប​ព្រា​បាយ, គល់​ខ្ញី​កន្លះ​ស្លាប​ព្រា​បាយ, ស្ករ​ពណ៌​ត្នោត 2 ស្លាប​ព្រា​បាយ, ទឹក​ម្ទេស 2 ស្លាប​ព្រា​បាយ, ម្ទេស​ក្រហម​ហាន់​ជា​សរសៃ​ស្ដើងៗ 1 ស្លាប​ព្រា​បាយ, ស្រា​អង្ករ 2 ស្លាប​ព្រា​បាយ, ប្រេង​ល្ង 2 ស្លាប​ព្រា​បាយ, ខ្ទឹម​បារាំង 1
វិធីចម្អិន៖
1- លាយគ្រឿងផ្សំទាំងអស់ចូលគ្នា លើកលែងតែសាច់ជ្រូក ហើយយកវាឆារម្ងាស់ក្នុងខ្ទះ
2- ដាក់សាច់ជ្រូកចូល
3- ឆាវាបញ្ចុលគ្នាទាល់តែចូលជាតិល្អ និងឈ្ងុយ ហើយដួសដាក់ចាន និងទទួលទានជាមួយបាយចំហុយ៕