បំពង-ស៊ុតត្រាវបំពង
ស៊ុតបីគ្រាប់, មើមត្រាវ 300 ក្រាម, នំប័ង 100 ក្រាម, ម្សៅក្រឡុកពងមាន់ 2 ក្រាម, ម្សៅធ្វើនំ 3 ក្រាម, ម្សៅប្រឡាក់ 5ក្រាម, ស្ករ 20ក្រាម, ខ្លាញ់ជ្រូក 150ក្រាម, ប្រេងឆា, ទឹកជ្រលក់ជូរផ្អែម…
របៀបធ្វើ៖
1 ស្ងោរស៊ុតឱ្យឆ្អិន ទុកឱ្យត្រជាក់រួចបកសំបកចេញ បន្ទាប់មកយកម្សៅប្រឡាក់ ម្សៅធ្វើនំ ម្សៅពងមាន់ និងអំបិលបន្តិចដាក់បញ្ចូលគ្នា
2 ពេលលាយម្សៅរួចហើយ យកមួយភាគតូចមកសង្កត់ឱ្យស្តើងរួចខ្ចប់វាជុំវិញស៊ុត
3 ចាក់ប្រេងឆាទៅលើខ្ទះឱ្យក្តៅ រួចដាក់វាក្នុងខ្ទះបំពងវាឱ្យឡើងពណ៌ក្រហម និងឱ្យស្រួយ
4 ស្រង់ដាក់ចាន រួចញាំវាក្តៅៗជាមួយទឹកជ្រលក់ជូរអែម
ចំណាំ៖ បើយើងយកម្សៅត្រាវមកប្រើ ល្អបំផុតគឺវាធ្វើឱ្យសំបកទន់ស្រួលញ៉ាំ។ នៅពេលដែលយើងយកម្សៅមកខ្ចប់ជាមួយស៊ុត កុំខ្ចប់វាក្រាស់ពេកហើយក៏កុំស្តើងពេក។
Post a Comment