ឆា-ជូរអែម ត្រីត្រឱន

1
គ្រឿងផ្សំ
-ត្រី​ត្រឱន​កន្លះ​គីឡូក្រាម
-ដូង​កោស ៤ ខាំ
-ស្លឹក​ក្រូចសើច​ហាន់ឆ្មារៗ ២ ស្លាបព្រា​កាហ្វេ
-ម្ទ​ស​ចង្អុល​មេឃ​ទុំ​ក្រហម ២ ស្លាបព្រា​កាហ្វេ
-ស្ករ-ស ១ ស្លាបព្រា​បាយ​គ្រឿង​ស្ល
-មទេស​ក្រៀម​ឆ្កឹះ​គ្រាប់​ចេញ​ហើយ​ត្រាំ​ទឹក ៧ ផ្លែ
-រំដេង​ហាន់ ៤ ចំណិត
-ស្លឹកគ្រៃ ១ គល់
-ខ្ទឹមក្រហម ៥ មើម
-ខ្ទឹមស ២ មើម
-សម្បក​ក្រូចសើច​ហាន់ឆ្មារៗ ១ ស្លាបព្រា​កាហ្វេ
-គល់​វ៉ាន់ស៊ុយ​ហាន់ឆ្មារៗ ១ ស្លាបព្រា​កាហ្វេ
-កាពិ, អំបិល​មួយមុខៗ កន្លះ​ស្លាបព្រា​កាហ្វេ​បុក​គ្រឿង​ស្ល​ទាំងអស់​ចូលគ្នា​ឲ្យ​ល្អិត
វិធី​វិធី​ធ្វើ
១- លាង​ត្រី​ឲ្យ​ស្អាត ចង់​ប្រើ​ទាំង​មួល ឬ​កាត់កង់​ក៏បាន។
២- ពូត​ដូង​យក​ខ្ទិះ​មួយ​ពែង​និង​ខ្ទិះ​ចុង​មួយ​ពែង
៣- រំងាស់ខ្ទិះ​ឲ្យ​ឡ់ង​ប្រេង
៤- ដាក់​គ្រឿង ឬ ស្ល​ចូល​កូរ​ជាមួយ​ខ្ទិះ​ដើម​ឲ្យ​ឈ្ងុយ ដាក់​ទឹកត្រី ស្ករ ត្រី​ឆា​ចូលគ្នា​ហើយ​ចាក់ខ្ទិះ​ចុង​មួយ​ពែង​ទៀត​ចួ​ល។ ទុក​ឲ្យ​ពុះ​ដាក់​ស្លឹក​ក្រូចសើច​មួយ​ស្លាបព្រា​កាហ្វេ​ចូលទៅ​ហើយលើក​ចុះ។
៥- ដួស​ដាក់​ចាន​ដោយ​ស្លឹក​ក្រូចសើច​ដែល​នៅសល់​ម្ទេស​ចង្អុល​មេឃ​ទុំ​ក្រហម ឬ​អាច​រំលែកខ្ទិះ​ដើម​កន្លះ​ពែង ទុក​ចាក់​ស្រោច​ពីលើ​សាច់​ត្រី មុនពេល​បរិភោគ​ក៏បាន​ដែរ៕
ប្រភព៖ Cooking Cambodian