ញាំ-រមៀត ស ជាមួយ បង្គា

1
គ្រឿងផ្សំ
-រមៀត​ស ហាន់​ជា​សរសៃតូចៗ ៨ស្លាបព្រា
-ការ៉ុត ហាន់ល្អិតៗ ៨ស្លាបព្រា
-បង្គា​ស្រុស ហើយ​បកសំបក​ចេញ ហាន់ ៤០០ក្រាម
-សាច់ជ្រូក​ចិញ្ច្រាំ ស្រុស ២០០ក្រាម
-ខ្ទឹមក្រហម ហាន់ ២ស្លាបព្រា
-ម្សៅ​ស៊ុប​ខ្នរ ២ស្លាបព្រា
-ជីរ​វ៉ាន់​ស៊ុត ហាន់ ២ស្លាបព្រា
-ទឹកត្រី​ឆ្ងាញ់ ១ស្លាបព្រា
-ស្ករស ២ស្លាបព្រា
-ទឹកក្រូច​ឆ្មារ ៣ស្លាបព្រា
-ម្ទេស ហាន់ ៨ផ្លែ
វិធី​ធ្វើ
១-ការ៉ុត ច្របាច់​លាយ​ជាមួយ​អំបិល​ម៉ដ្ឋ ហើយ​លាង​ទឹក​ចេញ​ឲ្យ​ស្អាត​ទុក​ឲ្យ​ស្រស់ទឹក។
២-ផ្សំ​ទឹកត្រី ជាមួយ​ម្សៅ​ស៊ុប​ខ្នរ ទឹកក្រូច​ឆ្មារ និង​ស្ករស លាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ រួច​ថែម
ម្ទេស​ហាន់​ចូល ធ្វើជា​ទឹក​ញាំ ។
៣-លាយ​ការ៉ុត ជាមួយ​រមៀត​ស បង្គា​ស្រុស សាច់ជ្រូក​ចិញ្ច្រាំ​ស្រុស​និង​ខ្ទឹមក្រហម​ហាន់
រួចហើយ សឹម​ថែម​ទឹក​ញាំ​ចូល និង​រោយ​ជី​វ៉ាន់ស៊ុយ​ពីលើ ជាការ​ស្រេច ៕
ប្រភព៖ Cooking Cambodian