ចៀន-ស្លាបមាន់ចៀន មានក្លិនឈ្ងុយ

1
គ្រឿងផ្សំ៖
-ស្លាបមាន់​ចំនួន 10
-ម្សៅ 1 ស្លាបព្រា​បាយ
-គ្រឿងទេស ៖  ម្រេច 1ស្លាបព្រា​កាហ្វេ (ប្រើ​ម្រេច​ម៉ត់) ខ្ចឹ​ម​សរ 1មើម ខ្ចឹ​ម​ក្រហម 1មើម អំបិល 2 ស្លាបព្រា ស្ករ ¼ ស្លាបព្រា​កាហ្វេ ស្រាស 1ស្លាបព្រា​កាហ្វេ
វិធី​ចំអិន៖
-លាងសម្អាត​ស្លាបមាន់ឱ្យស្អាត រួចកាប់វាជាដុំតូចៗល្មម រួចយកវា​ទៅ​ប្រឡាក់​ជាមួយនឹង​ស្រាស និង គ្រឿងទេសៈ​មាន​ដូច ស្ករ អំបិល ម្រេច​ម៉ត់ ហើយ​ទុក​វា​រយៈពេល កន្លះ​ម៉ោង​ទៅមួយ​ម៉ោង។
1-យក​ខ្ទះ​ទៅ​ដា​ក់លើ​ភ្លើង​ទុក​ឲ្យ​ក្តៅ រួចហើយ​ចាក់​ប្រេងឆា​ទៅលើ​ខ្ទះ​ទុក​ឲ្យ​ក្តៅ​ល្មម។
1-ដាក់​ស្លាបមាន់​តម្រៀប​គ្នា​រួច​ចៀន​ឱ្យ​ឡើង​ទឹកមាស​ទាំងសងខាង​ជាការ​ស្រេច។
11ស្លាបមាន់​ដែល​ទើបតែនឹង​ចំអិន​រួច​មាន​ពណ៌​លឿង​ជាមួយនឹង​ក្លិន​ឈ្ងុ​ញ​របស់​ ម្រេច​និង​ខ្ចឹ​ម​ដែល​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ថា​ញុំ​ាភ្លាមៗនោះ។ នៅ​ដែល​លោកអ្នក​ញុំ​ា​វា​នោះ​លោកអ្នក​មិន​ត្រឹមតែ​រីករាយ​ជាមួយ​ក្លិន​ដ៏​ ឈ្ងុ​ញ​របស់​វា​តែប៉ុណ្ណោះ​ទេ ថែមទាំង​រីករាយ​ជាមួយនឹង​រសជាតិ​រប​ស់វា​ថែមទៀត​ផងដែរ៕