ឆា-បាយបង្គាម្ទេសស្រស់

1
គ្រឿង​ផ្សំៈ
- បង្គា​ 3​ ខាំ
​- បាយ​ឆ្អិន​ 2ចាន​ចង្គឹះ​
- ម្ទេស​ 6 ​គ្រាប់(ពណ៌​ក្រហម​ និង​ខៀវ)
- ខ្ទឹម​បារាំង​ កន្លះ​មើម
- ស្ករ​ស 1 ​ស្លាប​ព្រាបាយ
​- ទឹក​ស៊ីអ៊ីវ 1​ ស្លាបព្រាបាយ
- ទឹក​ត្រី ​កន្លះ​ស្លាប​ព្រាបាយ​
- ខ្លាញ់ ​3 ​ស្លាប​ព្រាបាយ​
វិធី​ធ្វើៈ
​1.បង្គា​បកសំ​បកតែ​ខ្លួន​ ទុក​ក្បាល ​និង​កន្ទុយ​ ខ្ទឹម​បារាំង​ហាន់​ជាសរសៃ។​
2.ដាក់​ខ្លាញ់​ឲ្យក្តៅ​ ដាក់​ខ្ទឹម​សបំពង​ឲ្យឈ្ងុយ ​បង្គា ​ម្ទេស​ក្រហម​ខៀវ ​ខ្ទឹម​បារាំង​ ស្ករស​ ទឹក​ស៊ីអ៊ីវ​​ទឹក​ត្រី ​បាយ​ឆា​ចូល​គ្នា​ឲ្យ​រាង​ស្ងួត​បន្តិច។​