ចៀន-ប៉េងប៉ោះទ្រង់គ្រឿង

1
គ្រឿងផ្សំៈ
-ប៉េងប៉ោះ 4 ផ្លែ
-សាច់ជ្រូក 1 ខាំ
-ម្សៅស៊ុប 1 ស្លាបព្រាបាយ
-ស្ករ កន្លះស្លាបព្រាបាយ
-អំបិល 1 ស្លាបព្រាបាយ
- ខ្លាញ់ កន្លះចានចង្កិះ
-គ្រឿងបុករួច (​ គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស សំបកក្រូចសើច)។
វិធីចំអិនៈ
ប៉េងប៉ោះចិតក្បាល ឆ្កៀលយកបណ្តូលចេញ ដើម្បីញាត់សាច់ចិញ្រ្ចាំជាមួយគ្រឿង ដាក់ម្សៅស៊ុប ស្ករ អំបិល លាយចូលគ្នាឲ្យសព្វ រួចយកទៅញាត់ក្នុងប៉េងប៉ោះ។
ដាក់ខ្លាញ់ឲ្យក្តៅ យកប៉ងប៉ោះញាត់សាច់ហើយ ចៀននឹងខ្លាញ់ដោយផ្កាប់ខាងសាច់ទៅមុន ប្រើភ្លើងតិចៗ។