បង្អែម-ដំឡូងបែបម៉ាឡេស៊ី

1
គ្រឿងផ្សំ៖

ដំឡូងពណ៍លឿង 80 ក្រាម
ដំឡូងពណ៍ទឹកក្រូច 80 ក្រាម
ដំឡូងពណ៍ស្វាយ 80 ក្រាម
ត្រាវ​ 150 ក្រាម
ចេក 3 ផ្លែ
ស្ករ 120 ក្រាម
គុជខ្យង់ 10 ក្រាម
សាគូ 100 ក្រាម
ខ្ទឹះដូង 3 ពែង ( 1 ពែងមានទឹកប្រមាណជា 250 មីលីលីត្រ)
វិធីចំអិន៖
១. ដាំទឹកហើយយកគុជខ្យង់ទៅដាក់ទុកប្រហែលជា 15​នាទី នៅពេលដែលវាឡើងថ្លាហើយអណ្តែតឡើងលើ, ស្រង់ចេញរូច​ដាក់ត្រាំទឹកត្រជាក់
២. យកដំឡូងនិងត្រាវទៅចិតជារាងការេតូចៗបន្ទាប់​មកដាំទឹក 3 ភាគ 4 ជាមួយស្ករ 1ស្លាបព្រាកាហ្វេ រួចដាក់ចេកចូលទុក​ប្រហែលជា 5​នាទីបន្ទាប់ពីនោះស្រង់ចេកចេញទុកឲ្យត្រជាក់
៣. យកខ្ទឹះ​ដូង​ និង​​ស្ករ​ទៅដាំ​ទុកប្រហែលជា​ 10​ ទៅ ​20​នាទី​ រូចដាក់​ចេក,​ ដំឡូង,​ ត្រាវ,​ លាយ​ចូល​គ្នា​ហើយ​ទុកដល់​វាមើល​ទៅ​​ផុយ​រួច​ភ្លួក្ស​ថែម​គ្រឿង​តាម​ចំណង​ចំណូល​របស់​អ្នក។​