អាំង-សាច់ជ្រូកបីជាន់រុំគ្រំអាំង
សាច់ជ្រូកបីជាន់រុំជាមួយគ្រំយកទៅអាំងពិតជាឈ្ងុយឆ្ងាញ់ រួមផ្សំនឹងភាពស្រួយរបស់សាច់ជ្រូកអាំងនោះ លោកអ្នកប្រាកដជារីករាយក្នុងការទទួលទានមិនដាច់ចិត្តឈប់ឡើយ លុះត្រាតែឆ្អែត តឹងពោះ។ ថ្ងៃនេះដែរ គេហទំព័រ Khmerstation សូមយកវិធីអាំងសាច់ជ្រូកបីជាន់រុំគ្រំមកជូនលោកអ្នកអនុវត្តតាម។
គ្រឿងផ្សំ៖
សាច់គ្រំដែលបកសំបករួច (បរិមាណតាមតម្រូវការ), សាច់ជ្រូកបីជាន់ប្រហែលកន្លះគីឡូក្រាម យកមកហាន់ជាបន្ទះស្ដើងវែងៗ, អំបិល, ស្ករ, ប៊ីចេង, ម្រេច និងខ្ទឹមស។
1- យកសាច់ជ្រូកដែលហាន់ជាបន្ទះស្ដើងវែងៗនោះប្រឡាក់ជាមួយនឹងស្ករ អំបិល ប៊ីចេង ម្រេច និងខ្ទឹមសដំ។ ទុកចោលប្រហែលបីនាទី។
2- យកសាច់ជ្រូករុំពីក្រៅសាច់គ្រំ រួចដោតឈើ។
3- ដាក់បន្ទះឆ្អើរលើចង្រ្កានធ្យូងដែលមានភ្លើងក្ដៅល្អ (លោកអ្នកអាចប្រើចង្រ្កានដែលមានមុខងារអាំងសាច់មិនឱ្យខ្លោចបាន)។
4- ដាក់សាច់ជ្រូកដែលរុំជាមួយគ្រំអាំងលើបន្ទះនោះ។


Post a Comment