ញាំ-ស្ពៃក្តោប

-សាច់ជ្រូក 3 ខាំ
- ស្ពៃក្តោបពណ៌ស 2 ខាំ
- ស្ពៃក្តោបពណ៌ស្វាយ 2 ខាំ
– ហៃប៊ី 2 ស្លាបព្រាបាយ
– ខ្ទឹមស 5 គ្រាប់
- ខ្ទឹមក្រហម 5 គ្រាប់
– សណ្តែកដីលីង កន្លះចានចង្កឹះ
– ទឹកត្រី 3 ស្លាបព្រាបាយ
– ស្ករស 3 ស្លាបព្រាបាយ
– ទឹកខ្មេះឬទឹកក្រូចឆ្មារ 2 ស្លាបព្រាបាយ
– ម្សៅស៊ុប 1 ស្លាបព្រាបាយ
វិធីធ្វើៈ
1.សាច់ជ្រូកស្ងោរឆ្អិន ហាន់ជាសរសៃៗ ខ្ទឹមស ខ្ទឹមក្រហមហាន់បន្ទះស្តើងៗ ហៃប៊ីបុក សណ្តែកដីលីង ស្ពៃក្តោបហាន់ជាសរសៃឆ្មារ។
2.យកស្ពៃក្តោប សាច់ជ្រូក ហៃប៊ី ខ្ទឹមស ខ្ទឹមក្រហមដាក់ទឹកត្រី ស្ករស ទឹកខ្មេះ ម្សៅស៊ុប ច្របល់ចូលគ្នាឲ្យចូលជាតិ ទើបរោយសណ្តែកដីពីក្រោយគេ បើចង់ដាក់ជីគ្រប់មុខ បន្តិចក៏បាន។
Post a Comment