ញាំ-ក្រអៅឈូក ហូបរហូតមិនទ្រលាន់

1ញាំ​ក្រអៅឈូក​ស្រួយ​ស្ញោកៗ លាយ​និង​ការ៉ុត បង្កង​ប៉ោង​ពោះ​ពី​កាលណា​អត់​ដឹងខ្លួន​នោះទេ។
ក-គ្រឿងផ្សំ
ក្រអៅឈូក៣ខាំ បង្កង២ខាំ ការ៉ុត១មើម ទឹកត្រី​ស្ករ​អំបិល ទឹកខ្មេះ​ជីរសាំងក្រហ៊ុំ។
ខ-របៀប​ធ្វើ
-ក្រអៅឈូក​លាង​ឱ្យ​ស្អាត ហើយ​ហែក​ជាពីរៗ តាម​បណ្ដោយ។ លាយ​អំបិល​មួយ​កូន​ស្លាបព្រា ស្ករ​មួយ​ស្លាបព្រា ទឹកខ្មេះ​បីកូន​ស្លាបព្រា ប្រើ​ដៃ​លាយ​ឱ្យ​សព្វ ហើយ​ច្របាច់​យក​ទឹក​ចោល។
-ការ៉ុត​ចិត​សម្បក​ចោល​ ហើយ​ឈូក​ជា​សរសៃវែងតូច។ លាយ​អំបិល​ពាក់កណ្ដាល​ស្លាបព្រា ទុកចោល ១៥នាទី ហើយ​ច្របាច់​យក​ទឹក​ចេញ​ឱ្យអស់។
-បង្កង​ស្ងោរ​ឆ្អិន​បកសម្បក ​និង​ហូត​សរសៃ​ខ្មៅ​ចោល។ ជីរសាំងក្រហ៊ុំ​លាង​ស្អាត​បេះយក​តែ​ស្លឹក។
-លាយ​ទឹកត្រី​ពីរ​ស្លាបព្រា ស្ករ​ពី​ស្លាបព្រា ទឹក​ពីរ​ស្លាបព្រា​និង​ទឹកខ្មេះ​ពីរ​ស្លាបព្រា។ ខ្ទឹមស ម្ទេស ចិញ្ច្រាំតូចៗ ដាក់​លាយ​និង​ទឹកត្រី។ លាយ​ក្រអៅឈូក ការ៉ុត បង្កង​ក្នុង​ចាន​ធំ​មួយ​លាយ​និង​ទឹកត្រី​ខាងលើ ហើយ​បង់គ្រឿង​ភ្លក្ស​ឱ្យ​ល្មមមាត់។
-ពេល​ហូប​រោយ​ជីរសាំងក្រហ៊ុំ​ពីលើ ជាការ​ស្រេច៕