អាំង-សាច់ជ្រូកអាំងម្រេច
គ្រឿងផ្សំ៖
សាច់ជ្រូកកន្លះគីឡូ ម្រេច 3 ខាំ ស្លឹកចេក 1 ធាង ស្ករស 1 ស្លាបព្រាបាយ អំបិល 1 ស្លាបព្រាបាយ ទឹកស៊ីអ៊ីវកន្លះស្លាបព្រាបាយ
វិធីចម្អិន៖
1- សាច់ជ្រូកហាន់បន្ទះស្ដើងៗ ប្រឡាក់នឹងស្ករស អំបិល ទឹកស៊ីអ៊ីវ ទុករយៈពេល 20 នាទី។
2- យកសាច់ប្រឡាក់រួចរៀបលើស្លឹកចេក ដាក់ម្រេចពីលើសាច់ ហើយខ្ចប់ស្លឹកចេកឱ្យជិតទើបដាក់ពីលើចន្ទៀសអាំងសាច់យកទៅអាំង ឱ្យឆ្អិនទើបទទួលទាន។
Post a Comment