សម្ល-ត្រីសាម៉ុងចំហុយទឹកឃ្មុំ

1គ្រឿងផ្សំ៖
ស្លឹក​ខ្ទឹម​ចិញ្រ្ចាំ 1 គល់ ទឹក​ស៊ីអ៊ីវ 2 ស្លាប​ព្រា​បាយ ទឹក​ខ្មេះ​អង្ករ 1 ស្លាប​ព្រា​បាយ ទឹក​ឃ្មុំ 1 ស្លាប​ព្រា​បាយ ខ្ញី​ចិញ្រ្ចាំ 1 ស្លាប​ព្រា​បាយ ត្រី​សាម៉ុង 1 ក្បាល កាត់​ជា​កង់ៗ (យក​ឆ្អឹង​ចេញ) ល្ង 1 ស្លាប​ព្រា​បាយ និង​ទឹក​ត្រី 3 ស្លាប​ព្រា​បាយ
វិធីចម្អិន៖
1- ដាក់​គល់​ស្លឹក​ខ្ទឹម​ចិញ្រ្ចាំ ទឹក​ស៊ីអ៊ីវ ទឹក​ខ្មេះ​អង្ករ ទឹក​ឃ្មុំ និង​ខ្ញី​ចិញ្ច្រាំ​ទៅ​ក្នុង​ចាន​គោម​ថ្ម 1 ដោយ​ច្របល់​វា​បញ្ចូល​គ្នា
2- ដាក់​សាច់​ត្រី​សាម៉ុង​ដែល​សម្អាត និង​កាត់​រួច​ចូល​ក្នុង​ចាន​គោម​ដែល​លាយ​គ្រឿង​ផ្សំ​រួច ហើយ​ថែម​ទឹក​ត្រី 3 ស្លាប​ព្រា​បាយ រួច​យក​វា​ទៅ​ចំហុយ
3- ចំហុយឱ្យទាល់តែឆ្អិន រួចដួសដាក់ចាន ហើយរោយល្ងជាការស្រេច៕