ចៀន-សាច់មាន់ចៀនខ្ទឹមសរពិសេស

11
កាលពី​ការចុះផ្សាយ​អត្ថបទ​មុន ប្រិយមិត្ត​បានដឹង​មកហើយ​អំពី​គ្រឿងផ្សំ​និង​របៀប​ចម្អិនម្ហូប​ដែលមាន ឈ្មោះ ថា​សាច់​ទ្រូង​មាន់​អាំង ប្រឡាក់​គ្រឿង​ពិសេស។នៅថ្ងៃនេះ​សូម​ណែនាំ នូវ​មុខម្ហូប​មួយ​មុខ​ទៀត​គឺ​សាច់មាន់​ចៀន​ខ្ខ្ទឹមសរ​ពិសេស។ តើ​ម្ហូប​មួយ​នេះ​មាន​គ្រឿងផ្សំ​អ្វី​ខ្លះទៅ?
គ្រឿងផ្សំ៖
-សាច់​ទ្រូង​មាន់​ដោយ​មិនមាន​ឆ្អឹង​និង​ស្បែក​ពី៤ទៅ៥
-ខ្ទឹមសរ​ហាន់​ឬ​ចិញ្ច្រាំ​ឲ្យ​ល្អិត​ចំនួន៤កំពឹស​ឬ​ចំណែក
-ស្ករត្នោត៤ស្លាបព្រា​បាយ
-ប្រេងឆា​អូ​លីវ១ស្លាបព្រា​បាយ
-គ្រឿងផ្សំ​មួយចំនួនទៀត​ដើម្បី​បង្កើន​រសជាតិ​សាច់
របៀប​ចម្អិនៈ
១. ដាក់​ខ្ទះ​លើ​ចង្ក្រាន​ឲ្យ​ក្ដៅ​បន្ទាប់​មកចាក់​ប្រេង​ចូល
២.ដាក់​ខ្ទឹមសរ​ដែល​ចិញ្ច្រាំ​ម៉ដ្ឋ​ល្មម​ចូល​ខ្ទះ​ហើយ​ទុក​រហូតដល់​ឡើង​ជើង​អង្ក្រង
៣.បន្ថយ​ភ្លើង​បន្តិច​ហើយ​ចាក់​ស្ករ​ចូល​ព្រមទាំង​បន្ថែម​គ្រឿងផ្សំ​មួយចំនួន​ដើម្បី​ជួយ​បន្ថែម​រសជាតិ​តាម​ការគួរ
៤.ដាក់​សាច់មាន់​ចូល​ខ្ទះ​ហើយ​ច្របល់​វា​ធ្មមៗឲ្យ​សព្វ​ជាមួយនឹង​ខ្ទឹមសរ​និង​ស្ករ​ព្រមទាំង​គ្រឿងផ្សំផ្សេងៗ
៥.ដាក់​អំបិល​និង​ម្រេច​ដើម្បី​បង្កើន​រសជាតិ​តាម​ការពេញចិត្ត
៦.ទុក​វា​ឲ្យ​ខះទឹក​ចន្លោះ​ពី១៥ទៅ៣០នាទី​ដើម្បី​ឲ្យ​សាច់​ឆ្អិន​ល្អ
៧.ដួស​សាច់​ដាក់​ចាន​ដើម្បី​រៀបចំ​រចនា​ឬ​ទទួលទាន​គឺជា​ការ​ស្រេច។
តើ​ប្រិយមិត្ត​យល់​យ៉ាងម៉េច​ដែរ​ចំពោះ​មុខម្ហូប​មួយ​មុខ​នេះ?ស្រួយ​ធ្វើ​ឬ​យ៉ាងណា?