ឆា-ឆ្អឹងជំនីរខ្ចី ខមើមឈូកនិងសៀង

1
ក-គ្រឿងផ្សំ
ឆ្អឹងជំនីរ​ខ្ចី ៤ខាំ មើម​ឈូក​ធំ​ល្មម ១មើម ទឹកខ្មេះ អំបិល សៀង​ល្អ ១ ស្លាបព្រា​សម្លរ ស្ករ ម្ទេស​ម៉ត់ ទឹកត្រី
ខ-របៀប​ធ្វើ
ជំហាន​ទី ១
1
-ឆ្អឹងជំនីរ​ខ្ចី​កាត់ដុំៗល្មមមាត់  លាង​ឱ្យ​ស្អាត​ដាក់ចូល​ឆ្នាំង​ស្ងោរ​ស្ទើរ​ឆ្អិន ដើម្បី​បំបាត់​សារធាតុ​មិនល្អ​ហើយ​លាង​ម្តងទៀត ។
-ដាក់​ឆ្អឹងជំនីរ​ចូល​ចានគោម លាយ​និង​ស្លឹក​ខ្ទឹម​ចិ​ញ្ជ្រាំ​ម៉ត់ ដាក់​ទឹកត្រី​មួយ​ស្លាបព្រា ម្រេច​គ្រាប់​ខ្លះ ស្ករ​មួយ​ស្លាបព្រា​លាយ​ឱ្យ​សព្វ​សាច់ ទុក​មួយអន្លើ ប្រមាណ ៣០នាទី ។
ជំហាន​ទី២
1
-មើម​ឈូក​លាង​ឱ្យ​ស្អាត ចិត​សំបក ហើយ​ប្រើ​ចង្កឹះ រុក​ឱ្យអស់​ភក់​ពី​ក្នុង​មើម​ឈូក​ចេញ ហាន់បន្ទះៗ ។
-លាយ​ទឹកខ្មេះ អំបិល​និង​ទឹកជា​ហើយ​ដាក់​មើម​ឈូក​ចូល​ត្រាំ​ប្រមាណ ១៥នាទី ដើម្បីឱ្យ​វាស​ល្អ ត​មក​ស្រង់​ឡើង​លាង​ឱ្យ​ស្អាត​ម្តងទៀត ។
ជំហាន​ទី៣
1
-ឆ្អឹងជំនីរ​ក្រោយពេល​ប្រឡាក់​រួច​ដាក់ចូល​និង​មើម​ឈូក ហើយ​ចាក់​សៀង​ពីលើ ហើយ​លាយ​ឱ្យ​សព្វ​ទុក​ប្រមាណ ៣០ វិនាទី​ ទៀត ។
ជំហាន​ទី៤
1
ដាក់​ឆ្អឹងជំនីរ​ដាំ​លើ​ចង្ក្រាន​ដោយ​បើកភ្លើង​តូច​ប្រមាណ ១០នាទី ថែម​ទឹក​ចូល​ឆ្នាំង​បន្តិច បើ​ចង់​ហឹរ​ត្រូវដាក់​ម្ទេស​ម៉ត់​ចូល ។ ពេល​ស្ងោរ ត្រូវ​បង់​គ្រឿងគ្រៅ​ឱ្យ​ល្មមមាត់ ។
ជំហាន​ទី៥
1ត្រូវ​ស្ងោរ​រហូតដល់​ឆ្អឹងជំនីរ​ឆ្អិន​ជាការ​ស្រេច​មុនពេល​បរិភោគ​ត្រូវ​បង់​ខ្ទឹម​ស្លឹក​ពីលើ​និង​ហូប​ពេលក្តៅៗទើប​ឆ្ងាញ់​ពិសា ៕