ចៀន-ពងក្រឡុកពិសេស

1
គ្រឿងផ្សំ៖
ពងទា 2 គ្រាប់, ប័រ 1 ស្លាបព្រា, សាច់ប៉ាតេ 2 បន្ទះស្ដើងៗ, ផ្សិតស្រស់ 1 ខាំ, ហ្វ្រូម៉ាស (Cheese), ម្រេច និងសាច់ក្រក
វិធីធ្វើ៖
ហាន់សាច់ប៉ាតេ សាច់ក្រក ផ្សិតស្រស់ និង Cheese ជាបន្ទះតូចៗ ស្ដើងៗ
វាយពងទាបំបែក ហើយក្រឡុកវាឱ្យចូលគ្នា
រោយម្រេចបន្តិច
ដាំខ្ទះឱ្យក្ដៅ ដាក់ប័រចូល កូរឱ្យរលាយ
ចាក់ពងទាក្រឡុកចូល ហើយគ្រលែងវាឱ្យស្មើពេញខ្ទះ
ទុកឱ្យវាស្ទើរឆ្អិន ហើយដាច់សាច់ប៉ាតេ ផ្សិត និងសាច់ក្រកចូល
រោយ Cheese ពីលើ
ទុកឱ្យឆ្អិន ហើយខ្ចប់វាចូលគ្នា
ដួសដាក់ចាន ហើយទទួលទានក្ដៅៗ