សម្ល-ខួរពោតខ្ចី

1
គ្រឿងផ្សំ៖
ពោតខ្ចី  5ផ្លៃ
សាច់ជ្រូក  3ខាំ
ហៃប៊ី  3ស្លាបព្រាបាយ
ស្លឹកខ្ទឹម 3ដើម
អំបិល  1ស្លាបព្រាបាយ
ខ្ទឹមស ចិញ្រ្ចាំ  2ស្លាបព្រាបាយ
ទឹកត្រី  កន្លះស្លាបព្រាបាយ
ស្ករ  1ស្លាបព្រាបាយ
ម្រេចម៉ដ្ឋ  កន្លះស្លាបព្រាបាយ
ម្សៅស៊ុប  1ស្លាបព្រាបាយ
វិធីធ្វើ៖
ពោតខ្ចីត្រូវចិតស្តើងៗ សាច់ជ្រូក និងហៃប៊ីចិញ្រ្ចាំឲ្យម៉ត់។
ដាក់​ខ្លាញ់​ឲ្យ​ក្តៅ  ដាក់​ខ្លឹម​ស​បំពង​ឲ្យ​ឈ្ងុយ ទើប​ដាក់​សាច់​ចិញ្រ្ចាំ  ពោត  ឆា​ចូល​គ្នា​ឲ្យ​សព្វ  ចាក់ទឹក​ត្រី  អំបិល  ស្ករ  ម្សៅ​ស៊ុប  ម្រេច  ចាក់​ទឹក​ចូល​បន្តិច  កុំ​ឲ្យ​រាវ​ពេក​ភ្លក់​ឲ្យ​ល្មម  ទុក​ឲ្យ​ឆ្អិន  ទើប​រោយ​ស្លឹក​ខ្ទឹម​ចូល៕​